គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានរបស់ផលិតផលម៉ាក Saforelle និង Saforelle Miss ក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី១៣

កាលបរិច្ឆេទ: ១០ មិថុនា ២០២៥ / សុខភាព / Author : ATH Sokren

ពិព័រណ៍ «កុមារ និងគ្រួសារ» លើកទី១៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ និង៣១ ឧសភា​ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនាទីក្រុងភ្នំពេញ ទាក់ទាញបានអ្នកចូលរួមប្រមាណជិត ២៥.០០០នាក់ ដែលមកជាគ្រួសារ។

ផលិតផលម៉ាក Saforelle និង Saforelle Miss បានចូលរួមពិព័រណ៍នេះតាំងពីឆ្នាំមុនមកម្ល៉េះ។ បើតាមការឱ្យដឹងរបស់កញ្ញា ខឹម ហ៊ុយមាន បុគ្គលិកផ្នែកទីផ្សារនៃសហគ្រាសផលិតឱសថប៉េប៉េអឹម អត្រានៃការលក់ឆ្នាំនេះមានកម្រិតខ្ពស់ជាងឆ្នាំមុន បើទោះបីជាអ្នកចូលរួមឆ្នាំនេះមានចំនួនតិចជាងឆ្នាំមុនក្តី៕